ព័ត៌មានអន្តរជាតិ

គ្រោះថ្មាក់ចរាចរណ៍ ៣ថ្ងៃ នៅថៃ អ្នកស្លាប់កើន ដល់ជាង ១៥០នាក់ របួស ជាង ១.៥០០ នាក់

បរទេស៖ ការធ្វើដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃដំបូងនៃថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំថ្មី គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១.៥០៤ ករណី បណ្តាល ឲ្យមនុស្សស្លាប់ចំនួន ១៥៩ នាក់ និងរងរបួសចំនួន ១.៥៤៩ នាក់ ហើយនៅទីក្រុងបាងកក ទទួលបានអត្រាអ្នកស្លាប់ និងករណីបើកបរច្រើនបំផុត ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱកយដឹងថា ជំនួយការអគ្គស្នងការប៉ូលីសជាតិលោក ឧត្តមសេនីយ៍ Damrongsak Kittiprapat កាលពីថ្ងៃច័ន្ទ បានចេញផ្សាយស្ថិតិគ្រោះថ្នាក់ចរាចរណ៍នេះ សម្រាប់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។

ចំនួនអ្នកស្លាប់ខ្ពស់បំផុត ត្រូវបានរាយការណ៍នៅទីក្រុងបាងកក ប៉ុន្តែគ្រោះថ្នាក់បំផុតត្រូវបានរាយការណ៍ នៅភាគខាងជើង ខេត្តឡាំប៉ាង ដោយមាន ៤៨ នាក់ និងអ្នករបួសច្រើន ជាងគេនៅខេត្ត Nakhon Pathom មាន៥៦នាក់ ៕

ប្រែសម្រួល: ណៃ តុលា

To Top