ព័ត៌មានអន្តរជាតិ

អាមេរិកបើកការស៊ើបអង្កេត ទៅលើករណីធ្លាក់ឧទ្ធម្ភាចក្រ នៅកោះហាវ៉ៃ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា សេចក្តីរាយការណ៍ ចេញពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមការងារមួយ នៃក្រុមប្រឹក្សាភិបាលសុវត្ថិភាព ដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក ហៅកាត់ថា (NTSB) បានមកដល់ទឹកដី នៃដែនកោះហាវ៉ៃ នៅក្រុង Kauai កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីធ្លាក់ឧទ្ធម្ភាចក្រទេសចរ ចំនួន០១គ្រឿង ដែលមិនមាននរណាម្នាក់ នៅមានជីវិតរស់នោះទេ ។

សារព័ត៌មាន Hawaii News Now បានចុះផ្សាយថា ក្រុមការងារស៊ើបអង្កេត NTSB នឹងស្វែងរកកត្តាមួយចំនួន នៃការធ្លាក់យន្តហោះ ក្នុងនោះមានអ្នកបើកបរយន្តហោះ ឧទ្ធម្ភាគចក្រ និងបរិស្ថាននៅជុំវិញនោះផងដែរ ។

ចំពោះការស៊ើបអង្កេតក្នុងករណីនេះ នឹងត្រូវប្រើពេលចន្លោះពី១៨ទៅ២៤ខែ ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានករណីធ្លាក់ឧទ្ធម្ភាគចក្រ០១គ្រឿង ដែលមានពីឡុតម្នាក់ និងអ្នកដំណើរចំនួន៦នាក់ ក្នុងនោះមានកុមារ២នាក់ នៅលើនោះ គ្រាដែលឧទ្ធម្ភាគចក្របានធ្លាក់ ពេលដែលបានវិលមកពីទីតាំង នៃការធ្វើដំណើរកម្សាន្តវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top