ព័ត៌មានអន្តរជាតិ

ចិនមានគម្រោងបញ្ជូននាវាល្បាត ទៅជិតប្រជុំកោះសេនកាគុស ចាប់ពីឆ្នាំ២០០៦ លឿនជាងការរំពឹងទុក របស់ជប៉ុន

តូក្យូ៖ អតីតមេបញ្ជាការ នៃឆ្មាំឆ្នេរសមុទ្រចិន បានឲ្យដឹងថា ការប៉ុនប៉ងរបស់ចិន ដើម្បីប្រឆាំង នឹងការគ្រប់គ្រងកោះរបស់ជប៉ុន នៅសមុទ្រចិនខាងកើត ដោយការបញ្ជូននាវាល្បាត ទៅដែនទឹកក្បែរនោះ ត្រូវបានគ្រោងទុក តាំងពីឆ្នាំ ២០០៦ ដែលលឿនជាងការជឿទុកមុន របស់រដ្ឋាភិបាលជប៉ុន។

នាវាឆ្មាំឆ្នេរសមុទ្រចិនដំបូង បានចូលដែនទឹករបស់ជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ ដែលចិនហៅថា ប្រជុំកោះដាយយូ កាលពីខែធ្នូ ឆ្នាំ ២០០៨ ហើយរដ្ឋាភិបាលជប៉ុន បានសន្មត់ថា មេបញ្ជាការ នៃនាវានេះ បានធ្វើសកម្មភាពដោយខ្លួនឯង។

លោក Yu Zhirong ដែលជាមន្ត្រីនៅលើនាវា នៅពេលវាចូលក្នុងដែនទឹកជប៉ុន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០០៨ បានប្រាប់សារព័ត៌មានក្យូដូថា ការបញ្ជាត្រូវបានធ្វើឡើងដោយផ្ទាល់ ពីរដ្ឋាភិបាលកណ្តាល ដោយផ្អែកលើផែនការ ដែលបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ដើម្បីបញ្ជូននាវាល្បាត ទៅតំបន់នោះ៕ ដោយ៖ ឈូក បូរ៉ា

To Top