ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអ៊ីរ៉ាក់ថ្កោលទោស ការវាយប្រហារ តាមអាកាសអាមេរិក ផ្តោតគោលដៅ លើកងជីវពលអ៊ីរ៉ាក់

បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ាក់ នៅថ្ងៃចន្ទម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ថ្កោលទោស ចំពោះការវាយប្រហារ អាកាសកាល ពីចុងសប្ដាហ៍ធ្វើឡើង ដោយកងកម្លាំងអាមេរិក ទៅលើកងជីវពល អ៊ីរាក់គាំទ្រ ដោយអ៊ីរ៉ង់។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានហៅការវាយប្រហារ តាមអាកាសនោះថា ជាភាពគឃ្លើនយោធាដ៏អាក្រក់ ទៅលើទឹកដី នៃប្រទេសអ៊ីរ៉ាក់ និងបានចាត់ទុក សកម្មភាពនោះ ថាជាសញ្ញាអំពើភេរវកម្ម ដ៏ច្បាស់ក្រឡែតមួយ។

ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ាក់ លោក បានហៅការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិកនោះថា ជារឿងមិនអាចទទួលយកបាន និងចាត់ទុកវាថា ជាសកម្មភាពដ៏គឃ្លើន និងជាការបំពាន លើអធិបតេយ្យភាព របស់ប្រទេសអីរ៉ាក់៕
ប្រែសម្រួល៖ ប៉ាង កុង

To Top