កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា លោក Fida Mohammad Paikan មន្ត្រីមួយរូបមកពីក្រសួងសុខភាព សាធារណៈបានលើកឡើងថា យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ ដោយសារខ្យល់កខ្វក់ ដែលបានកើតឡើងនៅទីនេះ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
លោក Paikan បាននិយាយថា បញ្ហាខ្យល់កខ្វក់ បានបង្កផលប៉ះពាល់ដល់អ្នកជំងឺប្រមាណជាង ៨.០០០នាក់ ភាគច្រើនគឺបង្កការជ្រៀតចូលនូវមេរោគផ្លូវដង្ហើម ដល់អ្នកមកមន្ទីរពេទ្យជាច្រើននៅក្នុងមួយសប្តាហ៍កន្លងមកនេះ និងបណ្តាលឲ្យពលរដ្ឋ ១៧នាក់ស្លាប់ ។
ក្រុងកាប៊ុល ត្រូវបានគេរាយការណ៍មកថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមាន ភាពកខ្វក់ខ្លាំងក្លាបំផុត នៅលើពិភពលោក ។
ប្រទេសនៅក្នុងតំបន់ដែល សម្បូរទៅដោយភ្នំរបស់ប្រទេសអាហ្វហ្គានីស្ថានមួយនេះ ពលរដ្ឋជាទូទៅស្រូបយក ចំហេះគុណភាពទាប ក្នុងនោះមាន ធ្យូងថ្ម ដើម្បីរក្សាផ្ទះរបស់ពួកគេ និងការិយាល័យ ឲ្យកក់ក្តៅ នៅរដូវរងារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា