ព័ត៌មានអន្តរជាតិ

ក្រុមចោរសមុទ្រ វាយប្រហារមកលើនាវា ដឹកប្រេងរបស់ក្រិច ឆ្លងចូលដែនទឹកកាមេរ៉ូន សហសេវឹក៨នាក់ ត្រូវបានចាប់ជម្រិត

អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ក្រសួងដឹកជញ្ជូនរបស់ក្រិច បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមចោរសមុទ្រ បានបើកការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសក្រិច ដែលបានបោះយុទ្ធថ្កាក្នុងចម្ងាយ ៣,៧គីឡូម៉ែត្រ នៃកំពង់ផែ Limboh នៅក្នុងប្រទេសកាមេរ៉ូន ដោយក្នុងនោះមានសហសេវឹកចំនួន ៨នាក់ត្រូវបានចាប់ជម្រិត ។

ក្រសួងបានប្រកាសឲ្យដឹង នៅលើបណ្តាញផ្ញើរសារ អេឡិចត្រូនិចមួយថា ជាងម៉ាស៊ីនម្នាក់ ដែលជាជនជាតិក្រិច បានរងរបយស នៅក្នុងអំឡុងពេលកើតមានឧប្បត្តិហេតុនេះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។

នាវាដឹកប្រេង ដែលមានឈ្មោះថា “Happy Lady” មានសមាជិកដែលជាសហសេវឹកចំនួន ២៨នាក់នៅលើនោះ ។ ចំពោះការចាប់ជម្រិតនោះដែរ រួមមានជនជាតិក្រិចចំនួន ៥នាក់ អ៊ុយក្រែនម្នាក់ និង ២នាក់មកពីហ្វីលីពីន  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top