ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអ្នកដើរលេងកម្សាន្តនាវិស្សមកាល រាប់ពាន់នាក់ និងអ្នកស្រុកជាច្រើន បានជាប់គាំងនៅលើឆេ្នរខ្សាច់ ដោយសារភ្លើងឆេះព្រៃបន្តឆេះរាលដាលកាន់តែខ្លំាងឡើងៗ នៅក្នុងតំបន់ភាគឦសាន ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ ខណៈដែលភ្លើងឆេះព្រៃ បានឆាបឆេះមកដល់តំបន់ទេសចរណ៍ដ៏គួរឲ្យទាក់ទាញមួយ ដែលការចាកចេញមិនមាននរណាម្នាក់អាចធ្វើទៅ បានឡើយតាមដីគោក ។
ពលរដ្ឋច្រើនប្រមាណ ៤ពាន់នាក់ បានជាប់គាំងនៅលើឆ្នេរសមុទ្រ ដែលជាតំបន់មាត់សមុទ្រនៅក្រុង Mallacoota ខណៈដែលផ្សែងបានភាយឡើងដូចយប់ ហើយក្រុមអាជ្ញាធរបាននិយាយថា អគ្គីភ័យនៅជិតនោះបានបង្កឲ្យមានព្យុះផ្គររន្ទះ និង “វាយប្រហារជាច្រើនដោយរងើកភ្លើង” ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា