ព័ត៌មានអន្តរជាតិ

មន្ត្រីស្ថានទូតអាមេរិក នៅទីក្រុងបាដាដ ត្រូវបានជម្លៀសចេញ ស្របពេលអ្នកតវ៉ាថ្កោលទោស ការវាយប្រហារតាមអាកាស របស់អាមេរិក

បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ាក់និងបុគ្គលិកផ្សេងទៀត តាមសេចក្តីរាយការណ៍ ត្រូវបានជម្លៀសចេញពីស្ថានទូតក្នុងទីក្រុងបាដាដ ស្របពេលដែលអ្នកតវ៉ារាប់ពាន់នាក់ និងកងកម្លាំងប្រយុទ្ធរបស់ពួកកងជីវពល នៅខាងក្រៅមាត់ទ្វារ ថ្កោលទោសរិះគន់ ការវាយប្រហារតាមអាកាស របស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ាក់ពីររូប មិនបាននិយាយប្រាប់ពី ពេលវេលាដែលឯកអគ្គរដ្ឋទូតអាមេរិក ឬក៏បុគ្គលិកផ្សេងទៀត ចាកចេញនោះទេ ប៉ុន្តែបានបន្ថែមថា មានតែបុគ្គលិកការពារ ស្ថានទូតពីរបីនាក់ប៉ុណ្ណោះនៅសល់។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ យន្តហោះសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមូលដ្ឋាននានា របស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់មួយ ហើយនោះជាទង្វើមួយ ដែលប្រឈមនឹងការជំរុញអ៊ីរ៉ាក់ ឲ្យធ្លាក់ចូលបន្ថែមក្នុងជម្លោះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ស្របពេលដែលមានការតវ៉ាដ៏ធំ កំពុងតែប្រជែងនឹងប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ ប៉ាង កុង

To Top