ព័ត៌មានអន្តរជាតិ

តៃវ៉ាន់អនុម័តឆ្នាំ ប្រយុទ្ធប្រឆាំង ឥទ្ធិពលចិន លើផ្នែកនយោបាយ

បរទេស ៖ រដ្ឋសភារបស់កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនវ បានអនុម័តច្បាប់ប្រឆាំង ការជ្រៀតជ្រែកមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការគម្រាមកំហែង ពីប្រទេសចិន ស្របពេល ដែលកោះនេះធ្វើការពន្លឿន សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្របពេលមានភាពតានតឹង ជាមួយទីក្រុងប៉េកាំង ។

លោក Chen Ou-po មកពីគណបក្សអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ បាននិយាយប្រាប់រដ្ឋសភា ក្រោយសេចក្តីព្រាងច្បាប់នោះ ត្រូវបានអនុម័តថា “ការរីកឡើងនៃប្រទេសចិន បានបង្កការគម្រាមកំហែង ចំពោះប្រទេសទាំងអស់ ហើយតៃវ៉ាន់កំពុងតែប្រឈមមុខ នឹងការគម្រាមកំហែងដ៏ធំបំផុត” ។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Business Times នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “កោះតៃវ៉ាន់ កំពុងតែស្ថិត នៅលើជួរមុខនៃការជ្រៀត ជ្រែករបស់ប្រទេសចិន និងត្រូវការច្បាប់ប្រឆាំង ការជ្រៀតជ្រែកជាបន្ទាន់ ដើម្បីការពារសិទ្ធិរបស់ប្រជាជន”៕
ប្រែសម្រួល៖ប៉ាង កុង

To Top