ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ផ្ញើព្រះរាជសារសម្រាប់ឆ្នាំថ្មី ជំរុញឱ្យប្រជាជនរៀនអំពីកំហុស ដើម្បីកែលម្អខ្លួនឯង

បរទេស៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានជំរុញឱ្យប្រជាជនរៀនពី កំហុសរបស់ពួកគេ ដើម្បីជាប្រយោជន៍ នៃការកែលម្អខ្លួនឯង។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាបុណ្យចូលឆ្នាំថ្មីប្រចាំឆ្នាំរបស់ព្រះមហាក្សត្រ នៅរាត្រីថ្ងៃអង្គារ ព្រះអង្គ បានមានព្រះរាជបន្ទូលថា ក្នុងការបំពេញការងារណាមួយ វាជារឿងធម្មតាទេដែលមនុស្សធ្វើខុស និងប្រព្រឹត្តកំហុស។

ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ទោះយ៉ាងណាក៏ដោយកំហុសទាំងនោះ គួរតែជំរុញឱ្យមនុស្សម្នាក់រៀនដោះស្រាយ និងកែកំហុស។ នេះជាមេរៀនសម្រាប់បុគ្គលម្នាក់ៗ ដែលអាចអនុវត្តបានចំពោះសង្គមទូទៅ។

វាត្រូវការបទពិសោធន៍ប្រាជ្ញា និងចំណេះដឹងក៏ដូចជាសមត្ថភាពការពារកំហុសពីការ កើតឡើងដដែលៗ។ តាមរយៈដំណើរការនេះមនុស្សម្នាក់អាចរីកចម្រើន និងជឿនលឿនក្នុងជីវិតរបស់ពួកគេ ខណៈពេលកំពុងទទួល បានគុណធម៌ពិត។

ព្រះករុណាព្រះមហាក្សត្រថៃ ទ្រង់បាននាំនូវបំណងប្រាថ្នាឆ្នាំថ្មីនៃសុភមង្គលនិងគំនិតល្អ សម្រាប់ប្រជាជន។ ព្រះអង្គ ក៏បានជំរុញឱ្យប្រជាជនរក្សាសីលធម៌ និងសុខភាពរាងកាយឱ្យបានខ្ជាប់ខ្ជួន ខណៈពេលដែលពួកគេនៅតែប្រកាន់ខ្ជាប់ នូវអាកប្បកិរិយារបស់ពួកគេ។ 

ព្រះអង្គមានព្រះរាជ្យសង្ឃឹមថា ប្រជាជននឹងរស់នៅដោយមានសុជីវធម៌ សុចរិតភាព និងសមរម្យ ខណៈពេលដែលមានការតាំងចិត្តដើម្បីធ្វើការដើម្បី ផលប្រយោជន៍របស់ប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top