ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ៤ថ្ងៃដំបូង មានច្រើនជាង ២០០នាក់, របួសជាង ២.០០០នាក់ ក្នុងថ្ងៃ គ្រោះថ្នាក់បំផុត រយៈពេល ៧ថ្ងៃ

បរទេស៖ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃបានកើតឡើងចំនួន ១.៩៨៨ ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២០៨ នាក់ និងរងរបួសចំនួន ២.០៣១ នាក់ទៀត ក្នុងអំឡុងពេល ធ្វើដំណើរក្នុងពេលឈប់សម្រាករយៈពេល ៤ ថ្ងៃដំបូង នៃថ្ងៃចូលឆ្នាំថ្មី គិតចាប់ពី ថ្ងៃសុក្រដល់ថ្ងៃច័ន្ទ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Vittawan Sunthornkajit អគ្គនាយកនៃនាយកដ្ឋាន សាកល្បងបាននិយាយថា នៅថ្ងៃអង្គារ អ្នកស្លាប់ និងរបួសនៅតែខ្ពស់ បើទោះបីជាអាជ្ញាធរ បានព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើយុទ្ធនាការដើម្បី សុវត្ថិភាពផ្លូវក៏ដោយ។

លោក Vittawan បាននិយាយថា ថ្ងៃអង្គារនឹងមានការខិតខំប្រឹងប្រែង ខ្លាំងជាងមុន ដើម្បីធ្វើយុទ្ធនាការដើម្បី សុវត្ថិភាពចរាចរណ៍ពីព្រោះមនុស្សភាគ ច្រើននឹងប្រារព្ធពិធីឆ្លងឆ្នាំថ្មី ហើយដូច្នេះងាយនឹងរងគ្រោះថ្នាក់ ចរាចរណ៍។

នៅថ្ងៃច័ន្ទតែមួយគ្រោះថ្នាក់ចរាចរណ៍ ៤៨៥ ករណីដែលមនុស្ស ៤៨ នាក់បានស្លាប់ និង ៤៨៤ នាក់ផ្សេងទៀតរងរបួស។ ការបើកបរពេលស្រវឹង នៅតែជាបុព្វហេតុទូទៅបំផុតដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ដោយមាន ៣៣.២ ភាគរយ បន្ទាប់មក គឺកត្តាបើកបរហួសល្បឿន មាន ២៨,៧ ភាគរយ ក្នុងនោះ គ្រោះថ្នាក់កើតឡើងដោយម៉ូតូមានចំនួន ៨១,៨% ៕ ប្រែសម្រួលៈ ណៃ តុលា

To Top