ព័ត៌មានអន្តរជាតិ

លោក ត្រាំ គម្រាមអ៊ីរ៉ង់ ក្រោយអ្នកតវ៉ា សម្រុកទៅស្ថានទូតអាមេរិក ក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងប្រឈមមុខផលវិបាក ក្រោយអ្នកតវ៉ាវាយប្រហារ ទៅលើស្ថានទូតអាមេរិក នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់។

នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ លោក ត្រាំ បានធ្វើការថ្កោលទោស រិះគន់ការតវ៉ានោះលើអ៊ីរ៉ង់ ដោយលោកមានប្រសាសន៍ថា វាត្រូវបានរៀបចំបង្កើតឡើង ហើយលោកបានអំពាវនាវ ឲ្យប្រទេសអ៊ីរ៉ាក់ប្រើប្រាស់កងកម្លាំងរបស់ខ្លួន ការពារស្ថានទូតសហរដ្ឋអាមេរិកនៅទីនោះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរសារបង្ហោះ លើបណ្ដាញសង្គមយ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់អាយុជីវិត ឬក៏ការខូចខាត ដែលកើតមានឡើង នៅបរិវេណអគារណាមួយរបស់យើង។ ពួកគេនឹងបង់នូវតម្លៃដ៏ធំ ហើយនេះមិនមែនជាការព្រមានទេ តែវាជាការគម្រាម”៕ ប្រែសម្រួល៖ប៉ាង កុង

To Top