ព័ត៌មានអន្តរជាតិ

មេដឹកនាំតៃវ៉ាន់ ច្រានចោលសំណើ បង្រួបបង្រួមចិន តាមទម្រង់ហុងកុង

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់នឹងមិនទទួលយក រូបមន្តនយោបាយ “ប្រទេសមួយ, ប្រព័ន្ធពីរ” ដែលទីក្រុងប៉េកាំងបានលើកឡើងថា អាចប្រើប្រាស់ដើម្បីបង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកស្រីមានប្រសាសន៍ថា ការៀបចំបែបនោះ បានបរាជ័យទៅហើយ នៅទីក្រុងហុងកុង។ 

លោកស្រីប្រធានាធិបតេយ្យតៃវ៉ាន់ ដែលកំពុងតែស្វះស្វែងឲ្យធ្វើការបោះឆ្នោតជាថ្មី នៅថ្ងៃទី១១ ខែមករានេះ ក៏បានប្តេជ្ញាផងដែរនៅក្នុងសុន្ទរកថាឆ្នាំថ្មីថា នឹងការពារអធិបតេយ្យភាពកោះតៃវ៉ាន់ ដោយមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកស្រី នឹងកសាងយុទ្ធការការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលទីក្រុងប៉េកាំង បង្កើនសម្ពាធលើកោះតៃវ៉ាន់។ 

ដោយពោលសំដៅដល់ ការរៀបចំនយោបាយ ដែលធានារក្សាសេរីភាពពិតប្រាកដ នៅអតីតក្រុងអាណានិគមន៍អង់គ្លេស គឺទីក្រុងហុងកុង ក្រោយទីក្រុងនេះ ត្រូវបានប្រគល់ឲ្យចិន នៅក្នុងឆ្នាំ១៩៩៧នោះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា “ប្រជាជនទីក្រុងហុងកុង បានបង្ហាញយើងថា “ប្រទេសមួយ, ប្រព័ន្ធពីរ” គឺពិតជាធ្វើមិនបាននោះទេ”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top