បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងជ្រើសយកសន្តិភាពជាជាងសង្គ្រាម ហើយនេះជាការឆ្លើយតបមួយ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនិយាយថា នឹងដាក់ចេញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពេលអនាគតឆាប់ៗនេះ។
លោក Pompeo បានថ្លែងដូច្នេះថា “ដោយមើលឃើញរឿងនោះរាយការណ៍ជាសាធារណៈនោះ វានៅតែជាករណីដែលយើងសង្ឃឹមថា លោកប្រធាន គីម នឹងចាប់យកផ្លូវផ្សេងវិញ ហើយយើងសង្ឃឹមថា លោកប្រធាន គីម នឹងធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ គឺលោកនឹងជ្រើសយកសន្តិភាព និងវិបុលភាព ជាជាងជម្លោះនិងសង្គ្រាម”។
ក្រៅពីនោះ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនវ តាមសេចក្តីរាយការណ៍ ក៏បានមានប្រសាសន៍ផងដែរថា “ប្រសិនបើលោកប្រធាន គីម បោះបង់ចោលការប្តេជ្ញា ដែលលោកបានធ្វើចំពោះលោកប្រធានាធិបតី ត្រាំ នោះគឺជារឿងគួរឲ្យខកចិត្តជាខ្លាំង”៕
ប្រែសម្រួល៖ ប៉ាង កុង