ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ពន្យារពេលធ្វើដំណើរ ទៅអ៊ុយក្រែនព្រោះតែភាពតានតឹង កើនឡើងនៅអ៊ីរ៉ាក់

បរទេស៖ព្រោះតែរឿងរ៉ាវថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងភាពតានតឹងកំពុងតែកើនឡើង រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានពន្យាពេលដំណើរ ទស្សនកិច្ចដែលគ្រោងទុក ទៅកាន់ប្រទេសអ៊ុយក្រែន។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Pompeo ត្រូវតែផ្អាកដំណើរទស្សនកិច្ចរបស់លោក ដើម្បីបន្តធ្វើការឃ្លាំមើលស្ថានភាព កំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសអ៊ីរ៉ាក់ និងធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា”។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានគ្រោងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយដំណើរទស្សនកិច្ច ពហុប្រទេសនេះ ក៏ត្រូវបានគ្រោងឆៀងចូលឈប់ ក្នុងប្រទេសប៉េឡារុស កាហ្សាស្ថាន អ៊ូបេគីស្ថាន និងប្រទេសអ៊ីប៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top