ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងកម្លាំង Quds របស់កងកម្លាំងឆ្មាំ បដិវត្តឥស្លាមអ៊ីរ៉ង់ ត្រូវស្លាប់ ដោយសារការ វាយប្រហារ ដោយគ្រាប់មីស៊ីល មិនដឹងប្រភព

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា កាលពីប៉ុន្មានម៉ោងមុន នៅព្រឹកថ្ងៃនេះ កងកម្លាំងជំរុញចលនាប្រជាជនសៀ (PMF) របស់អ៊ីរ៉ាក់បាននិយាយ សមាជិកកងជីវពល ៥ នាក់ និងភ្ញៀវចំនួន ២នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ របស់គ្រាប់មីស៊ីល នៅជិតអាកាសយានដ្ឋាន អន្តរជាតិ បាកដាដ ។ អ្នកស្លាប់ទាំងនោះ ក៏មានមេបញ្ជាការរបស់កងកម្លាង Quds នៃកងកម្លាំងឆ្មាំបដិវត្ត ឥស្លាមអ៊ីរ៉ង់ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេបញ្ជាការកងកម្លាំង Quds របស់កងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ គឺឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានសម្លាប់ដោយគ្រាប់មីស៊ីល ក្នុងការវាយប្រហារមួយ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Baghdad។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Arabiya និង Sky News នៅសុក្រនេះ។

ពាក់ព័ន្ធនឹងការវាយប្រហារ រហូតស្លាប់មេបញ្ជាការជាន់ខ្ពស់របស់ កងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ នេះដែរ គឺមិនទាន់មានការអត្ថាធិប្បាយភ្លាមៗណាមួយ ពីរដ្ឋាភិបាលអាមេរិក ឬអ៊ីរ៉ង់នៅឡើយទេ ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ ដោយដកស្រង់សំដី មន្រ្តីអាមេរិក ដែលមិនបានបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានអនុវត្តការវាយប្រហារដែនអាកាស ទៅលើគោលដៅចំនួន ដែលទាក់ទងនឹងអ៊ីរ៉ង់ នៅក្នុងរដ្ឋធានី បាកដាដ ប្រទេស អ៊ីរ៉ាក់។

ក្រោយហេតុការណ៍កើតឡើង ក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនបានឆ្លើយតបទៅនឹងការស្នើសុំលើបញ្ហាដែលធ្វើឡើងដោយសារព័ត៌មាន Sputnik នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top