ព័ត៌មានអន្តរជាតិ

Breaking News: មន្ទីរបញ្ចកោណ ៖ អាមេរិក វាយប្រហារដែនអាកាស សម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ ជាការចង្អុលបង្ហាញ របស់លោក ត្រាំ

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅព្រឹកថ្ងៃសុក្រ នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ ដើម្បីសម្លាប់មេបញ្ជាការកងកម្លាំង Quds Force នៃកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ គឺឧត្តមសេនីយ៍ Qasem Soleimani តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា“ តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី យោធាសហរដ្ឋអាមេរិក បានចាត់វិធានការការពារ ដើម្បីការពារបុគ្គលិកអាមេរិកនៅបរទេស ដោយសម្លាប់លោក Qasem Soleimani ប្រធានកងកម្លាំង Quds របស់អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលជាអង្គការភេរវកម្មបរទេស ដែលកំណត់ ដោយសហរដ្ឋអាមេរិក” ។

យោងតាមសេចក្តីថ្លែងការណ៍ គឺឧត្តម Soleimani ដែលបានស្លាប់នោះ កំពុងរៀបចំផែនការដើម្បីវាយប្រហារទៅលើអ្នកការទូតអាមេរិក និងយោធា អាមេរិក នៅអ៊ីរ៉ាក់និងមជ្ឈឹមបូព៌ា៕
ប្រែសម្រួលៈ ណៃ តុលា

To Top