បរទេស៖ពួកបះបោរនៅភាគខាងត្បូង ក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានដកខ្លួនចេញពីគណៈកម្មការ ដែលអនុវត្តកិច្ចព្រមព្រៀង ខែវិច្ឆិកា បញ្ចប់ការតស៊ូ អំណាចនៅតំបន់ភាគខាងត្បូង ដែលបានបើកឲ្យមានទីតំាងប្រយុទ្ធគ្នាថ្មី នៅក្នុងសង្គ្រាមពហុក្រុម នៃប្រទេសយេម៉ែន ។
មន្ត្រីនាំពាក្យរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា STC មួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុមចរចារបស់ក្រុមប្រឹក្សា អន្តរកាសភាគខាងត្បូង បានដកខ្លួនចេញហើយ ពីគណៈកម្មការចម្រុះ ដែលធ្វើការងារអនុវត្តកិច្ចព្រមព្រៀង ឈ្មោះកិច្ចព្រមព្រៀងទីក្រុងរីយ៉ាដ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនោះ ត្រូវបានធ្វើឡើង ក្រោយកិច្ចពិភាក្សាគ្នាជាងមួយខែ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយក្រោមកិច្ចព្រមព្រៀងនោះ ក្រុមប្រឹក្សាអន្តរកាសភាគខាងត្បូង របស់ក្រុមបះបោរ និងអ្នកភាគខាងត្បូងផ្សេងទៀត បានចូលរួមក្នុងគណៈរដ្ឋមន្ត្រីជាតិថ្មី និងដាក់កងកម្លាំងទាំងអស់ ឲ្យនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់៕
ប្រែសម្រួល៖ប៉ាង កុង