ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តី យុត្ដិធម៌ថ្មី ក្រោយទំនេរកន្លែងជាង ២ខែ

សេអ៊ូល៖ ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានតែងតាំងលោក ស្រី Choo Mi-ae ដែលជាចៅក្រមនយោបាយ ចូលកាន់តំណែង ជារដ្ឋមន្រ្តីយុត្តិធម៌ថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយតំណែងខាងលើនេះ ទំនេររយៈពេលជាង ២ខែ។

ការផ្លាស់ប្តូរនេះបានកើតឡើង អស់រយៈពេលជាងពីរខែបន្ទាប់ពីលោក Cho Kuk អតីរដ្ឋមន្រ្តីយុត្ដិធម៌ បានលាឈប់ពីមុខតំណែង ចំពេលដែលការស៊ើបអង្កេត របស់រដ្ឋអាជ្ញាចំពោះរឿងអាស្រូវ ពាក់ព័ន្ធនឹងការវិនិយោគក្នុងគ្រួសារ និងការចូលរៀន នៅសាកលវិទ្យាល័យសម្រាប់កូន ៗ របស់លោក ដែលលោកត្រូវបានចោទ ប្រកាន់ពីបទចោទប្រកាន់ជាច្រើនរួមទាំងការសូកប៉ាន់។

លោកប្រធានាធិបតី បានតែងតាំងលោកស្រី Choo ដែលជាសមាជិកសភារយៈពេល ៥ ឆ្នាំដែលដឹកនាំគណបក្សប្រជាធិបតេយ្យដែលកាន់អំណាចជារដ្ឋមន្រ្តីយុត្តិធម៌នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៩ ។

លោកស្រីបានឆ្លងកាត់សវនាការ បញ្ជាក់របស់រដ្ឋសភា កាលពីសប្តាហ៍មុន។ ប៉ុន្ដែគណបក្សប្រឆាំង Liberty Korea Party (LKP) បានបដិសេធមិនទទួលយក របាយការណ៍សវនាការផ្លូវការនេះទេ ៕

ដោយ ឈូក បូរ៉ា

To Top