ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទុកការងារធ្ងន់ឲ្យអាមេរិក ដោយចាកចេញពីកិច្ចចរចា និងបន្ដបង្កហេតុ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់ដូចជាទុកការងារយ៉ាងធ្ងន់ឲ្យអាមេរិក ដោយមានសារចូលឆ្នាំថ្មី ដែលបានព្រមានពី“ សកម្មភាពជាក់ស្តែង គួរឱ្យភ្ញាក់ផ្អើល” និង“ អាវុធយុទ្ធសាស្រ្តថ្មី” និងការបោះបង់ចោលការ ទាំងកិច្ចចរចាទៀតផងដែរ។

ដោយរៀបចំសម័យប្រជុំ គណបក្សកាន់អំណាចរយៈពេល ៤ ថ្ងៃរហូតដល់ថ្ងៃអង្គារលោកគីម បានលើកឡើងថា លោកមើលឃើញថា គ្មានហេតុផលណាមួយ ដើម្បីប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការផ្អាកការសាកល្បង មីស៊ីលផ្លោងនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប (ICBM) នោះទេ ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទ“ រំលោភបំពាន” កិច្ចពិភាក្សានុយក្លេអ៊ែរ ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានចុះផ្សាយថាលោកគីម បានលើកឡើងថា កូរ៉េខាងជើងគួរតែ “ជំរុញឱ្យកាន់តែសកម្មថែមទៀត នូវគម្រោងសម្រាប់ការអភិវឌ្ឍអាវុធយុទ្ធសាស្រ្ត” ហើយថា “ពិភពលោកនឹងធ្វើជាសាក្សី នូវអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលត្រូវបានកាន់កាប់ដោយកូរ៉េខាងជើង នាពេលអនាគត”៕ ដោយ៖ ឈូក បូរ៉ា

To Top