តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត៥,៨រ៉ិចទ័រ បានវាយប្រហារ មកលើទីប្រជុំជនមួយឈ្មោះ Sangan នៅក្នុងខេត្ត Khorasan Razavi ដែលនៅភាគឦសាន នៃប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា គ្រោះរញ្ជួយដីមានជម្រៅ៨គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានកម្រិត៣៤.០៣០ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងកម្រិត៦០.៣២៥ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ហើយស្ថិតនៅ៣០០គីឡូម៉ែត្រ ឆ្ពោះទៅក្រុង Mash’had ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ។
យោងតាមការបញ្ជាក់ ដោយលោកអភិបាលខេត្តខាងលើ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា