ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរោងចក្រមួយ កន្លែងនៅឥណ្ឌា បណ្តាលឲ្យរបួស១៤នាក់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៤នាក់បានរងរបួស ដោយសារដួល រលំអគាររោងចក្រមួយកន្លែង ដែលបង្កឲ្យមានអគ្គីភ័យ ឆាបឆេះឡើង នៅថ្ងៃព្រហស្បតិ៍នេះ ។

មិនទាន់មានសេចក្តី រាយការណ៍ណាមួយ បញ្ជាក់អំពីអ្នកស្លាប់ នៅក្នុងឧប្បត្តិហេតុនេះនោះទេ ។ ហើយក្រុមពន្លត់អគ្គីភ័យ កំពុងតែព្យាយាមជួយសង្គ្រោះអ្នក ដែលនៅជាប់ក្នុងគំនរបែកបាក់អគារ ។

គេបានដឹងថា អគ្គីភ័យបានកើតឡើង នៅឯតំបន់មួយស្ថិតនៅប៉ែក ខាងលិចក្រុងញ៉ូដេលី គឺនៅតំបន់ Peera Garhi ។

ប៉ូលិសបាននិយាយថា អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជួនទៅជួយសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យនៅជិតនោះ ។

គួររំលឹកថា កាលពីខែមុន អគ្គីភ័យមួយបានកើតឡើង នៅខាងក្នុងអគារចាស់មួយនៅក្នុងក្រុង បណ្តាលឲ្យមនុស្ស៤៣នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់បានរងរបួស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top