សេអ៊ូល៖ កាសែតផ្លូវការរបស់ កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រនេះថា រាល់ការប៉ុនប៉ង ណាមួយដើម្បីរំលោភលើសេចក្តីថ្លៃថ្នូរ និងការរស់រានរបស់រដ្ឋកុម្មុយនិស្ត គួរតែត្រូវបានធ្វើឡើងដោយការវាយប្រហារ “បន្ទាន់ និងមានឥទ្ធិពល” ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីកសាងសមត្ថភាព ការពារជាតិរបស់ខ្លួន។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមនៅក្នុងការប្រជុំគណបក្សដ៏សំខាន់ មួយនៅចុងខែធ្នូថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះហើយបានព្រមាន ពីសកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានជាប់គាំង ដោយខកខានពេលវេលា កំណត់កាលពីចុងឆ្នាំកន្លងទៅ។
លោកគីម បានលេីកឡេីងថា លោកមើលឃើញថា គ្មានហេតុផលណាមួយ ដើម្បីប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត របស់លោកក្នុងការផ្អាកការសាកល្បងមីស៊ីលនុយក្លេអ៊ែរ និងរយៈចម្ងាយឆ្ងាយនោះទេ ហើយនឹងមិនមានការរំសាយ អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េរហូតដល់សហរដ្ឋអាមេរិក លុបចោលគោលនយោបាយអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕
ដោយ ឈូក បូរ៉ា