ព័ត៌មានអន្តរជាតិ

ទួរគីឃុំខ្លួនមនុស្ស ៧នាក់ រួមទាំងកាសយានិក ៤នាក់ ជុំវិញការរត់គេចខ្លួនរបស់លោក Ghosn ឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល

ទីក្រុងអ៊ីស្តង់ប៊ុល៖ អ្នកនាំពាក្យប៉ូលិសបានប្រាប់ថា ប៉ូលីសទួរគីបានឃុំខ្លួនមនុស្ស ៧នាក់រួមទាំងអាកាសយានិក ៤ នាក់ស្ថិតក្នុងការស៊ើបអង្កេតមួយអំពី របៀបជួយអតីតប្រធាន Nissan លោក Carlos Ghosn ឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់ប្រទេសលីបង់ បន្ទាប់ពីភៀសខ្លួនចេញពី ប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោកស្រីបាននិយាយថា អ្នកជាប់ឃុំផ្សេងទៀតគឺជាបុគ្គលិកមូលដ្ឋានអាកាសយានដ្ឋាន ២ នាក់ និងកម្មករដឹកទំនិញម្នាក់ ហើយពួកគេទាំង៧ នាក់ត្រូវបានគេរំពឹងថា នឹងផ្តល់សេចក្តីថ្លែងការណ៍នៅចំពោះមុខតុលាការ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រសួងមហាផ្ទៃ របស់ប្រទេសទួរគី បានចាប់ផ្តើមការស៊ើបអង្កេតលើការឆ្លងកាត់របស់ Ghosn ។ អតីតប្រធានក្រុមហ៊ុន Nissan បានបង្ហើបឲ្យដឹងថា លោកបានភៀសខ្លួនទៅ Beirut ដើម្បីគេចពីអ្វីដែលលោកហៅថា ប្រព័ន្ធយុត្តិធម៌។

មនុស្សដែលដឹងអំពីបញ្ហានេះបានប្រាប់ថា លោក Ghosn ជានាយកប្រតិបត្តិដ៏ល្បីល្បាញម្នាក់ របស់ពិភពលោកបានមកដល់ក្រុងបេរូតលើយន្ដហោះឯកជន ពីអ៊ីស្តង់ប៊ុលកាលពីថ្ងៃចន្ទ។ គេហទំព័រ Hurriyet news ដកស្រង់សម្តីមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយថា ប៉ូលីសព្រំដែនទួរគី មិនត្រូវបានគេជូនដំណឹងអំពី ការមកដល់របស់ Ghosn ទេ ហើយការចូល និងច្រកចេញរបស់លោកមិនបានត្រូវបានចុះបញ្ជីទេ។

Hurriyet បានរាយការណ៍ថា យន្ដហោះដឹកលោក Ghosn បានមកដល់នៅម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទនៅឯអាកាសយានដ្ឋាន Ataturk នៃទីក្រុងអ៊ីស្តង់ប៊ុល។ ទូរទស្សន៍ជប៉ុន NHK បាននិយាយថាអាជ្ញាធរជប៉ុន បានអនុញ្ញាតឲ្យលោក Ghosn កាន់លិខិតឆ្លងដែនបារាំងដែលទំនេរ ក្នុងករណីជាប់ពន្ធនាគារ ខណៈពេលនៅក្រៅឃុំ៕

ដោយ៖ លី ភីលីព

To Top