ព័ត៌មានអន្តរជាតិ

អង់គ្លេសជំរុញ ឲ្យបញ្ឈប់កំណើនភាពតានតឹង ក្រោយអាមេរិក សម្លាប់មេបញ្ជាការអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអង់គ្លេស លោក Dominic Raab នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានជំរុញគ្រប់ភាគីទាំងអស់ ឲ្យបញ្ឈប់ភាពតានតឹងកំពុងកើនឡើង ក្រោយសហរដ្ឋអាមេរិក បានសម្លាប់នាយឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីអង់គ្លេស បានមានប្រសាសន៍ថា “យើងតែងតែទទួលស្គាល់ ការគម្រាមកំហែងដ៏គឃ្លើន បង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់ ដឹកនាំដោយលោក Qasem Soleimani ហើយក្រោយការសម្លាប់របស់លោក យើងជំរុញឲ្យគ្រប់ភាគីទាំងអស់ បញ្ឈប់ភាពតានតឹងដែលកើនឡើង ជម្លោះបន្ថែម មិនស្ថិតនៅក្នុងចំណាប់អារម្មណ៍ របស់យើងទាល់តែសោះ”។

ចំណែកមេដឹកនាំគណបក្សពលករ ជាបក្សប្រឆាំងដ៏ចម្បង គឺលោក Jeremy Corbyn ក៏បានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ភាពតានតឹងផងដែរ ហើយបានជំរុញប្រទេសអង់គ្លេស ក្រោយឈរតបតនឹងសកម្មភាព និងវោហាសាស្ត្រដ៏វាងវៃ កើតមានពីសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top