ព័ត៌មានអន្តរជាតិ

កំពុងតែក្តៅខ្លាំងជាមួយអ៊ីរ៉ង់នោះ អាមេរិកថែមនិយាយថា ត្រៀមជម្លោះជាមួយកូរ៉េខាងជើង បានគ្រប់ពេល

បរទេស: អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ ទី៣ ខែធ្នូនេះ ដោយFox Newsនោះបានសរសេរថា អាមេរិកបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ហើយគ្រប់ពេលទាំងអស់ ដើម្បីវាយប្រហារ ប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង។

ខណៈដែលការយកចិត្តទុកដាក់ ទូទាំងពិភពលោក កំពុងផ្តោតលើការកើនឡើង នៃភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារ សម្លាប់ឧត្តមសេនីយ៍ និងជាយោធាជាន់ខ្ពស់បំផុត របស់អ៊ីរ៉ង់លោកQassem Soleimani នោះ បែរជាមានការលើកឡើងមួយផ្សេងទៀត ដោយអាមេរិកថា គេបានត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ជម្លោះជាមួយកូរ៉េខាងជើង។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា ខណៈដែលកិច្ចព្រមព្រៀងនយោបាយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅតែអាចទៅរួច ប៉ុន្តែក្នុងពេលនេះដែរ សហរដ្ឋអាមេរិកក៏បានត្រៀមខ្លួន ប្រយុទ្ធជាស្រេច ប្រសិនបើករណីចាំបាច់ណាមួយ។

ជាការឆ្លើយតបភ្លាមៗ ទៅលើនឹងការប្រកាសបែបនេះ នោះមេដឹកនាំកូរ៉េខាងជើង ក៏ត្រូវបានគេរាយការណ៍ថា បានបង្ហាញផែនការ ដើម្បីណែនាំពិភពលោក និងជាពិសេសអាមេរិក ឲ្យស្គាល់នូវអាវុធយុទ្ធសាស្ត្រថ្មីស្រឡាងមួយទៀត របស់ខ្លួនផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top