បរទេស: នៅថ្ងៃសុក្រ ទី៣ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ប្រទេសនេះនឹងលក់ប្រេងនិងផ្នែកខ្លះ នៃធនធាតមាសដែលខ្លួនផលិត សម្រាប់ការផ្លាស់ប្តូរ ជាមួយនឹងប្រេងសាំងមកវិញ។
លោកម៉ាឌូរូ បានមានប្រសាសទៀតថា ពួកយើងនឹងធ្វើការផ្លាស់ប្តូរ ប្រេងកាតរបស់យើង ទៅនឹងប្រេងសាំង ហើយក្នុងកុងត្រាលក់ប្រេងកាត ដែកអាលុយមីញ៉ូមនិងមាសផង គឺត្រូវបានធ្វើឡើងរួចរាល់ហើយផងដែរ។
គួរបញ្ជាក់ថា ប្រេងសាំងបានក្លាយទៅជារូបិយប័ណ្ណវត្ថុ ដើម្បីដោះដូរនិងទិញលក់សំភារៈ និងផលិតផលប្រើប្រាស់ទាំងឡាយ នៅក្នុងប្រទេសក្រោយការប្រកាស របស់រដ្ឋាភិបាលនាពេលកន្លងមក។ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនប្រមាណជា៦លានគ្រួសារ ហើយដែលបានប្រើប្រាស់រូបិយប័ណ្ណវត្ថុ ជាប្រេងសាំងនេះ ដើម្បីជំនួសក្រដាសលុយ ក្នុងការទិញដូរនានា ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ៕
ប្រែសម្រួល:ស៊ុនលី