ព័ត៌មានអន្តរជាតិ

លោក ចន បូលតុន៖ អាមេរិក គួរតែធ្វើសមយុទ្ធ ឲ្យបានពេញលេញ ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកចន បូលតុន បានលើកឡើងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គួរតែធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ឱ្យបានពេញលេញ ដើម្បីឆ្លើយតប នឹងការគំរាមកំហែងចុងក្រោយ​ របស់កូរ៉េខាងជើង។

នៅមុនថ្ងៃចូលឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា លោកមិនមានហេតុផលណាមួយ ដើម្បីបន្តការហាមឃាត់ដោយខ្លួនឯង ចំពោះការសាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ ហើយបានគំរាម បង្ហាញអាវុធយុទ្ធសាស្ត្រថ្មី នាពេលអនាគត។

សុន្ទរកថារបស់លោក គីម បានកើតឡើង នៅពេលដែលក្រុងព្យុងយ៉ាង កាន់តែមានការខកចិត្តកាន់តែខ្លាំងឡើង ចំពោះការជាប់គាំង ក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយក្រុងវ៉ាស៊ីនតោន ដែលរហូតមកដល់ពេលនេះ មិនបានបង្កើតការបន្ធូរបន្ថយ និងការធានាសន្តិសុខ ដែលរបបនេះបានរកឃើញ៕ ដោយ៖ ឈូក បូរ៉ា

To Top