កំពង់ចាម ÷ លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងអភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៦ ខែមករាឆ្នាំ ២០២០ បានកាត់ខ្សែបូរសម្ភោធដាក់ ឲ្យដំណើរការជាផ្លូវការនៅស្តង់ ពិព័រណ៌ចំនួនជាង ២៥០ ស្តង់ ស្ថិតនៅក្រោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ។
តាមមន្ត្រីសាលាខេត្តកំពង់ចាមឲ្យដឹងថា ស្តង់តាំងពិព័រណ៌ ២៥០ ស្តង់ ដែលបានសម្ពោធឲ្យដំណើរការរយៈពេល ០៤ ថ្ងៃ គឺស្តង់នីមួយៗ មានដាក់តាំងទំនិញជាផលិតផលខ្មែរនិងផលិតផល សម្រាប់ប្រើប្រាស់ទូទៅផងដែរ ។
មន្ត្រីសាលាខេត្តឲ្យដឹងទៀតថា ការរៀបចំឲ្យមានស្តង់តាំង ពិព័រណ៌លក់ដូរទំនិញនេះគឺអាជ្ញាធរខេត្ត រៀបចំឡើងដើម្បីអបអរ សាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជន្នះ៧មករា។ និង ដើម្បីផ្តល់ឱកាសសម្រាប់ផលិតផលខ្មែរ ក្នុងការរស្វែងរកទីផ្សាររ ហើយកសិករយើងធាចដកបទពិសោធន៍ ពីគ្នាទៅវិញទៅមកផងដែរ។