សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េទាំងពីរប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដូចដែលបានព្រមព្រៀងគ្នា។
នៅក្នុងសុន្ទរកថាចូលឆ្នាំថ្មី របស់លោកលោក ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋបាលលោក ក្នុងការជំរុញការបន្តគម្រោង អន្តរកូរ៉េពីរទៀត គឺសួនឧស្សាហកម្ម Kaesong និងទេសចរណ៍ភ្នំ Kumgang ក៏ដូចជាការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកឡើងវិញ។
កិច្ចប្រឹងប្រែង ដែលពាក់ព័ន្ធបានធ្វើឱ្យមាន ដំណើរទៅមុខតិចតួច នៅពេលទីក្រុងសេអ៊ូល បានគោរពតាមការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ៕
ដោយ ឈូក បូរ៉ា