ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនទីប្រឹក្សា សន្ដិសុខកំពូល ទៅអាមេរិក ដើម្បីបើកកិច្ចពិភាក្សា ៣ផ្លូវជាមួយជប៉ុន

សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេធ៊ីន គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីពិគ្រោះយោបល់ ឬកិច្ចពិភាក្សា ៣ផ្លូវជាមួយប្រទេសជប៉ុន បន្ទាប់ពីមានការគំរាមកំហែងជាថ្មី ពីប្រទេសកូរ៉េខាងជើង។

លោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិ របស់ការិយាល័យ Cheong Wa Dae គ្រោងនឹងមកដល់រដ្ឋធានី សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ហើយជួបនៅថ្ងៃបន្ទាប់ ជាមួយសមភាគីអាមេរិក និងជប៉ុន គឺលោក Robert O’Brien និង Shigeru Kitamura ។

ដំណើរទស្សនកិច្ច របស់លោកធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានគំរាមនៅក្នុងសារចូលឆ្នាំថ្មី ឱ្យផ្លាស់ប្តូរទៅជាសកម្មភាពជាក់ស្តែង គួរឱ្យភ្ញាក់ផ្អើលមួយខណៈ ដែលកិច្ចពិភាក្សាអំពីការរំសាយ អាវុធនុយក្លេអ៊ែរជាមួយក្រុងវ៉ាស៊ីនតោន បានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ៕

ដោយ ឈូក បូរ៉ា

To Top