បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៤០នាក់បានស្លាប់នៅក្នុងការ រត់ជាន់គ្នានៅក្នុងពិធីបុណ្យសពរបស់ ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani នៅទីក្រុង Kerman ប្រទេសអ៊ីរ៉ង់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួ ។
បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន និស្សិតអ៊ីរ៉ង់ (ISNA) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣២ នាក់ បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅ ក្នុងពិធីបុណ្យសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវបានសម្លាប់ នៅក្នុងទីក្រុងគូម៉ារបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។
ប្រធានមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អ៊ីរ៉ង់លោក Pir Hossein Kolivand បានប្រាប់សារព័ត៌មាន ISNA ថា ក្នុងហេតុការណ៍នោះក៏មានមនុស្ស ១៩០ នាក់ផ្សេងទៀតបានរងរបួស។
លោកឧត្តមសេនីយ៍ Qassem Soleimani ដែលជាអតីតមេបញ្ជាការ នៃកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅឯព្រលានយន្តហោះ Baghdad កាលពីថ្ងៃសុក្រ៕ ប្រែសម្រួលៈ ណៃ តុលា