មូស្គូ៖ ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍ថា ចំនួនមនុស្សដែលបានស្លាប់ នៅក្នុងការរត់ជាន់គ្នា នៅឯពិធីបុណ្យសព របស់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani នៅស្រុកកំណើតរបស់គាត់គឺ Kerman បានឡើងដល់ ៥៦ នាក់ហើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា Press TV ផ្សាយថា នៅព្រឹកថ្ងៃពុធនេះថាមនុស្ស ៥៦ នាក់ បានស្លាប់ និង ២១៣ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការរត់ជាន់គ្នានេះ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មុននេះ ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា មានមនុស្សជាង ៥០ នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នានៅ Kerman ។
ពិធីបញ្ចុះសព Soleimani នៅថ្ងៃអង្គារនេះ ត្រូវបានពន្យារពេល ខណៈដែលអ្នកកាន់ទុក្ខរាប់លាននាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Kerman ដើម្បីគោរពដល់មេបញ្ជាការ Qasem Soleimani ។
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី និងមេដឹកនាំកំពូល គឺលោក អាលី ខាមេនី បានសន្យាថា មរណភាពរបស់ Soleimani នឹងមិនត្រូវបានផ្លាស់ប្តូរទេ នៅក្នុងការឆ្លើយតប ទៅនឹងអ្វីដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា