វ៉ាស៊ីនតោន៖ ស្ថានទូតកូរ៉េខាងត្បូង បានបញ្ជាក់ថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចបាន នូវការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅក្នុងលិខិតទៅកាន់ឯកអគ្គរដ្ឋទូតថ្មី របស់កូរ៉េខាងត្បូង ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។
លោក ដូណាល់ ត្រាំ បានសរសេរកំណត់សម្គាល់មួយ កាលពីថ្ងៃច័ន្ទ ឆ្លើយតបទៅនឹង លោកឯកអគ្គរដ្ឋទូតថ្មី ដោយស្ថានទូតបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លិខិតរបស់លោក Lee Soo-hyuck អមជាមួយនឹងលិខិតសម្គាល់របស់លោក។ លោកបានប្រគល់លិខិតសម្គាល់របស់លោក ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃដដែលនោះ។
ស្ថានទូតបានឲ្យដឹងថា“ លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថា “ការតែងតាំងឯកអគ្គរដ្ឋទូតលោក Lee បង្ហាញពីភាពធន់ របស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិក និងមានសារសំខាន់ លើមធ្យោបាយផ្សេងៗទៀត” ៕ ដោយ៖ ឈូក បូរ៉ា