សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រើសុន្ទរកថារបស់លោកសម្រាប់ឆ្នាំថ្មីនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់នូវការពិភាក្សាពេញលេញរវាងកូរ៉េទាំងពីរ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃតំបន់គ្មានយោធា (DMZ) និងកម្មវិធីដែលទាក់ទងនឹងព្រំដែន។
លោកបានស្នើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការចុះបញ្ជី DMZ ដែលបែងចែកឧបទ្វីបនេះជាពីរ នៅលើបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូដូចជា“ ស៊ីសារ៉េម” ឬចំបាប់ប្រពៃណីកូរ៉េដែល ត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៨ ដោយកូរ៉េទាំងពីរថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។
លោកប្រធានាធិបតី មូ ន បានកត់សម្គាល់អំពីតម្លៃអេកូឡូស៊ីនិងប្រវត្តិសាស្រ្តរបស់ឌីអឹមក៏ដូចជាសារៈសំខាន់របស់វានៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងការផ្សះផ្សារវាងកូរ៉េទាំងពីរ៕
ដោយ ឈូក បូរ៉ា