ព័ត៌មានអន្តរជាតិ

ក្រុងវ៉ាស៊ីនតោន អាចស្នើសុំឥណ្ឌា ផ្តល់មូលដ្ឋានយោធា ដើម្បីប្រឆាំងអ៊ីរ៉ង់

បរទេស៖ ចំពេលមានភាព តានតឹង កើនឡើងនៅអាស៊ីខាងលិច នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី បានជួបពិភាក្សាគ្នា យ៉ាងទូលំទូលាយជាមួយប្រធានាធិបតី អាមេរិកដូណាល់ត្រាំ កាលពីថ្ងៃអង្គារ ដោយលោកម៉ូឌី ដែលបង្ហាញពីឆន្ទៈ របស់ឥណ្ឌាក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មានការរំពឹងទុកកាន់ តែខ្លាំងឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានបំណងចូលរួមជា មួយប្រទេសឥណ្ឌា ក្នុងករណីមានការកើនឡើងណា មួយជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា បានសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qasem Soleimani ពាក់ព័ន្ធក្នុងការរៀបចំផែនការ វាយប្រហារ ភេរវកម្មនៅក្នុងទីក្រុងញូវដែលី ។

បើតាមលោក Kabir Taneja សមាជិកនៅឯមូលនិធិស្រាវជ្រាវ សង្កេតការណ៍ដែលមានមូលដ្ឋាន នៅទីក្រុងដេលី និងបានសរសេរថា “រដ្ឋាភិបាលទី វ៉ាស៊ីនតោន ពិតជាអាចដោះស្រាយបញ្ហានៃអនុស្សរណៈនៃការផ្លាស់ប្តូរភ័ស្តុភារ និងស្នើដល់ប្រទេសឥណ្ឌា ឲ្យ ជួយក្រោមកិច្ចព្រមព្រៀងនេះ” ។

ក្រសួងការបរទេសឥណ្ឌា នៅតែប្រកាន់ខ្ជាប់នូវសេចក្តីអត្ថាធិប្បាយនេះ ស្របពេលដែលឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅប្រទេសឥណ្ឌាលោក Ali Chegeni បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោក ត្រាំ ។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា លោកម៉ូឌី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទបានបង្ហាញ នូវបំណងចង់បន្តធ្វើការជាមួយប្រធានាធិបតី ត្រាំ លើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញ ទៅមកស្របពេលដែលភាគីអាមេរិកបានសង្កត់ធ្ងន់ថា មេដឹកនាំបានពិភាក្សាគ្នាអំពីវិធីនានាដើម្បី “ ពង្រឹងសហរដ្ឋអាមេរិកបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្តអាមេរិកឥណ្ឌាក្នុងឆ្នាំ ២០២០ ហើយពួកគេក៏បានពិនិត្យ មើលបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top