ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ជាគំរូល្អ នៃពាណិជ្ជកម្ម សេរីពិភពលោក

ប៉េកាំង៖ តំបន់ពាណិជ្ជកម្មសេរីចិន – អាស៊ាន (FTA) គឺជាគំរូដ៏អស្ចារ្យមួយ សម្រាប់ពាណិជ្ជកម្ម សេរីពិភពលោក ព្រោះពិភពលោកបច្ចុប្បន្ន កំពុងតែមានការកើនឡើង នូវការគាំពារនិយម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន People’s Daily ។

ក្នុងរយៈពេល ៣ ត្រីមាសដំបូង នៃឆ្នាំ ២០១៩ ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន បានឃើញការរីកចម្រើនយ៉ាងឆាប់រហ័ស នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួន ទំហំនាំចូល និងនាំចេញសរុប របស់ភាគីនីមួយៗ បានកើនឡើង ១១.៥ ភាគរយពីមួយឆ្នាំមុន ដែលខ្ពស់ជាងកំណើន ពាណិជ្ជកម្មបរទេស របស់ចិនក្នុងរយៈពេល ៤ដង។

គួរបញ្ជាក់ថា ជាង ៩០ ភាគរយនៃទំនិញក្រោមក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន – អាស៊ាន មិនមានកាតព្វកិច្ចបង់ពន្ធ។

ពាណិជ្ជកម្មផ្លែឈើ គឺជាផ្នែកសំខាន់មួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន – អាស៊ាន។ នៅឆមាសទីមួយនៃឆ្នាំ ២០១៩ ប្រទេសចិន បាននាំចូលផ្លែឈើជិត ៤ លានតោន ដែលមានតម្លៃ ៥,៦ ពាន់លានដុល្លារ ៕

ដោយ ឈូក បូរ៉ា

To Top