ព័ត៌មានអន្តរជាតិ

Breaking News: មីស៊ីលអ៊ីរ៉ង់ ១៥គ្រាប់ វាយប្រហារមូលដ្ឋានទ័ព អាកាសអាមេរិក នៅអ៊ីរ៉ាក់ស្លាប់ ៨០នាក់ ហើយអ៊ីរ៉ង់ថា នឹងមានគោលដៅ ១០០ថែមទៀត

បរទេស៖ របាយការណ៍នេះបានកើតឡើង បន្ទាប់ពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ នៅថ្ងៃពុធនេះទៅលើមូលដ្ឋានទ័ពអាកាសចំនួន ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទ័ពអាមេរិកបានឈរជើង ដើម្បីឆ្លើយតបនឹងការសម្លាប់ឧត្តមសេនីយ៍ របស់កងកម្លាំងពិសេស Qudem របស់អ៊ីរ៉ង់គឺលោក Qasem Soleimani នៅព្រលានយន្តហោះ Baghdad ដោយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាតិបាន រាយការណ៍ដោយដកស្រង់ ប្រភពព័ត៌មានមួយថា កងទ័ពអ៊ីរ៉ង់បានទទូចថា សហរដ្ឋអាមេរិកត្រូវតែដកកងទ័ព របស់ខ្លួនចេញពីមជ្ឈឹមបូព៌ា។ វាបានបន្ថែមទៀតថា គ្មានមីស៊ីលរបស់ក្រុង តេហេរ៉ង់ដែលសំដៅគោលដៅអាមេរិក នៅអ៊ីរ៉ាក់ត្រូវបានស្ទាក់ចាប់នោះទេ ប៉ុន្តែមនុស្ស ៨០ នាក់ត្រូវបានសម្លាប់។

នាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Mohammad Baqeri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សាយតាមទូរទស្សន៍រដ្ឋថា “ឥឡូវនេះពួកគេបានយល់ ពីអំណាចរបស់យើង វាដល់ពេលដែលសហរដ្ឋអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីមជ្ឈឹមបូព៌ា” ។

របាយការណ៍ទូរទស្សន៍ដដែលបានបន្តបញ្ជាក់ថា មីស៊ីលចំនួន ១៥ គ្រាប់ ត្រូវបានបាញ់ចេញដោយបានធ្វើឱ្យខូចខាតដល់ឧទ្ធម្ភាគចក្រ និងឧបករណ៍យោធាដទៃទៀត។ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ មានគោលដៅ ១០០ ផ្សេងទៀតដែលអាចមើលឃើញ ក្នុងករណីដែលអាមេរិកជំរុញ ទៅមុខដោយមានវិធានការសងសឹក។

សហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយលើ របាយការណ៍សារព័ត៌មាននៅឡើយទេ។

ប្រធានាធិបតីអាមេរិកលោក ត្រាំ មុននេះបានបង្ហាញពីចេតនាធ្វើ សេចក្តីថ្លែងការណ៍មួយនៅអ៊ីរ៉ង់ នៅព្រឹកថ្ងៃពុធនេះដោយនិយាយថា “អ្វីៗទាំងអស់គឺល្អ” និងអួតអំពី“ យោធាដែលមានថាមពលខ្លាំងបំផុត និងបំពាក់បានគ្រប់ទីកន្លែង នៅលើពិភពលោក” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top