បរទេស៖ សហរដ្ឋអាមេរិក វាយឆ្មក់សម្លាប់ឧត្តមសេនីយ៍ កំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែមករាបានធ្វើឲ្យអ៊ីរ៉ង់ឈឺចាប់ និងបានកំពុងឆ្លើយតបវិញភ្លាមៗ នៅព្រឹកថ្ងៃទី៨ ខែមករា ដោយការបាញ់គ្រាប់មីស៊ីលរះទៅលើទីតាំង ទ័ពអាមេរិកដល់ទៅ ២កន្លែង ក្នុងប្រទេសអ៊ីរ៉ាក់ដោយប្រភពខ្លះ បានអះអាងថា បានសម្លាប់យោធាអាមេរិក រាប់សិបនាក់ផង ខណៈដែលអាមេរិកមិនទាន់ ធ្វើការថ្លែងការណ៍ណាមួយនៅឡើយ។
អ្វីដែលយើងព្រួយបារម្ភនោះ គឺថាការឈានទៅដល់ ការប្រើប្រាស់សព្វាវុធទំនើបៗដាក់គ្នាគឺ អាចនឹងកើតមានឡើង បំផុតនៅពេលនេះប៉ុន្តែថាតើមួយណាខ្លាំងជាងថ្ងៃនេះ យើងមកមើលសមត្ថភាព និងព័ត៌មានចុងក្រោយនៃកម្លាំងទ័ព នៃប្រទេសទាំងពីរក្នុងនាមជាប្រទេសដែលស្ថិតនៅក្នុង ប្រទេសកំពូលលើលោកទាំង២៥ ដែលមានកម្លាំងអាវុធខ្លាំងជាងគេ ។
អ៊ីរ៉ង់ស្ថិតនៅក្នងុចំណាត់ ថ្នាក់លេខរៀងទី១៤ មែនប៉ុន្តែចំនួនយោធារបស់ខ្លួនមានទៅដល់ ៨៧៣០០០នាក់ មានយន្តហោះចម្បាំង ១៤២គ្រឿង ក្នុងចំណោមយន្តហោះយោធាទាំងអស់ ៥០៩គ្រឿងក្រោះប្រយុទ្ធ១៦៤៣គ្រឿង និងនាវាចម្បាំងវិញ ៣៩៨គ្រឿង។ កញ្ចប់ថវិកាសម្រាប់ចំណាយ យោធាវិញគឺរហូតទៅដល់ ៦,៣ពាន់លានដុល្លារ។
អាមេរិកគឺជាប្រទេសស្ថិតក្នុង ចំណាត់ថ្នាក់លេខ១ កំពូលជាប្រទេសមានអាវុធខ្លាំងបំផុត មានទាហានដល់ទៅ ២១៤១៩០០នាក់ យន្តហោះសរុប១៣៣៩៨គ្រឿង ក្នុងនោះយន្តហោះចម្បាំង ២៣៦២គ្រឿង រថក្រោះប្រយុទ្ធ៦២៨៧គ្រឿង ឯនាវាចម្បាំងដល់ទៅ ៤១៥គ្រឿងលើសពីនេះនាវាផ្ទុកយន្តហោះចម្បាំង ២៤គ្រឿងផង។ បើនិយាយពីលុយចាយសម្រាប់យោធាវិញ គឺមានរហូតទៅដល់ ៧១៦ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ស៊ុន លី