ព័ត៌មានអន្តរជាតិ

អាមេរិកសម្ដែងក្ដីសង្ឃឹមថា កូរ៉េខាងត្បូង នឹងបញ្ជូនកងទ័ព ទៅកាន់ច្រកសមុទ្រហ៊ូមូស

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានសម្តែងក្តីសង្ឃឹមថា ក្រុងសេអ៊ូល នឹងបញ្ជូនកងទ័ព ដើម្បីជួយការពារច្រកសមុទ្រហ៊ូមូស ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីការសម្លាប់មេទ័ពអ៊ីរ៉ង់ម្នាក់ កាលពីសប្តាហ៍មុន។

លោក Harry Harris បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង។ លោក Qassem Soleimani ដែលជាប្រមុខនៃក្រុម Quds ឥស្សរជនអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃសុក្រ។

លោក Harris បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាកូរ៉េនឹងបញ្ជូនកម្លាំងនៅទីនោះ” ដោយកត់សម្គាល់ថា កូរ៉េខាងត្បូងទទួលបានថាមពល យ៉ាងច្រើនពីមជ្ឈឹមបូព៌ា៕ ដោយ៖ ឈូក បូរ៉ា

To Top