កំពង់ចាម ÷ នាព្រឹកថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ ក្នុងពិធីសម្ពោធ បណ្ណាល័យមណ្ឌលធនធាននៃរោងចក្រ មេតថេកស្ថិត ក្នុងស្រុកកំពង់ សៀម ខេត្កកំពង់ចាម អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងណែនាំ ដល់កម្មករ-កម្មការិនីរោងចក្រ ឲ្យងាកមកចំណាយ ពេលអានសៀវភៅឱ្យបានច្រើន ជាងការចំណាយពេលលេងហ្វេសប៊ុក ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹងរបស់ខ្លួន ។
លោក អ៊ុន ចាន់ដា បានថ្លែង ទៅកាន់កម្មករ- កម្មការិនី ប្រមាណជាង ៣០០០ នាក់ថា សម័យបច្ចុប្បន្ន បងប្អូកម្មករ- កម្មការិនីយើង សម្រាប់ការលេងហ្វេសប៊ុក ស្ទើរតែ ១០០ ភាគរយ ទៅហើយ ។ ប៉ុន្តែយ៉ាង ណាក៏ ដោយ ថ្ងៃនេះ រោងចក្រ មេតថេក បានរៀបចំសម្ពោធ បណ្ណាល័យធនធាន ដែលឧបត្ថម្ភសាងសង់ដោយអង្គការស៊ីប៉ា មានសៀវភៅជាច្រើនប្រភេទ និងជាច្រើនក្បាល សម្រាប់ទុកជូនបងប្អូនកម្មករកម្ម ការិនីយើងអាន សិក្សាស្រាវជ្រាវ ដើម្បីស្រូបយកចំណេះដឹង សម្រាប់ជាប្រយោជន៍ក្រុមគ្រួសារផង និងធ្វើជាប្រយោជន៍ ដល់សង្គមជាតិផង ។ ដូច្នេះ ជាទម្លាប់របស់បងប្អូនកម្មការិនីយើង ដែលពីមុនភាគច្រើនចំណាយពេលវេលា លេងហ្វេសប៊ុក សូមងាកមកចំណាយពេលវេលាឱ្យបានច្រើន ក្នុងការជ្រើសរើសសៀវភៅ យកទៅអានដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ជាជាង ការលេងហ្វេសប៊ុកមិនចំគោលដៅ នាំឲ្យខាតពេលឥតប្រយោជន៍ ។
ជាមួយគ្នានោះដែរលោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមថែទាំសុខភាព តាមការរស់ នៅឱ្យមានអនាម័យ និងការធ្វើដំណើរសូម ឲ្យគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិ ភាពជាប្រចាំ ក្នុងករណីបើកបរម៉ូតូ ហើយសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕