ព័ត៌មានអន្តរជាតិ

ជប៉ុន និងចិនព្រួយបារម្ភ អំពីហានិភ័យសេដ្ឋកិច្ច បន្ទាប់ពីសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ប្រកាសធ្វើសង្រ្គាម

ប៉េកាំង ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជប៉ុន លោក Yasutoshi Nishimura និង សមភាគីចិនលោក He Lifeng បានពិភាក្សាអំពីភាពតានតឹង កំពុងកើនឡើង នៅមជ្ឈឹមបូព៌ា ដោយសង្កត់ធ្ងន់ ទៅលើសារសំខាន់ នៃស្ថេរភាពក្នុងតំបន់ បន្ទាប់ពីមានការវាយប្រហារមីស៊ីល របស់អ៊ីរ៉ង់ ប្រឆាំងនឹងកងកម្លាំង សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Nishimura បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីទទួលទានអាហារ ពេលធ្វើការជាមួយលោក នៅទីក្រុងប៉េកាំងថា ការឡើងចុះយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារហិរញ្ញវត្ថុ ឬចលនាប្រថុយប្រថានហួសហេតុ ដែលមិនឆ្លុះបញ្ចាំង ពីមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច គឺមិនគួរឲ្យចង់បាន ។

លោកបានមានប្រសាសន៍ថា ដោយសារការឡើងថ្លៃប្រាក់យ៉េន និងការឡើងថ្លៃប្រេងអាចជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចជប៉ុន យើងចង់យកចិត្តទុកដាក់ ។ ការកត់សម្គាល់របស់លោក Nishimura កើតឡើង ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារ មីស៊ីលប្រឆាំងនឹងកងកម្លាំង សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃពុធក្នុងការសងសឹក ចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កំពូលម្នាក់ដោយយោធា សហរដ្ឋអាមេរិក ។

ភាគីទាំង២ក៏បានផ្លាស់ប្តូរយោបល់ ស្តីពីគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេសទាំង២ កិច្ចខិតខំប្រឹងប្រែងទៅវិញ ទៅមកលើការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក និងវិធីដោះស្រាយបញ្ហា រួមដូចជាអត្រាធ្លាក់ចុះ នៃអត្រាកំណើត និងប្រជាជន វ័យចំណាស់ ។

ដោយទទួលស្គាល់ នូវការធ្លាក់ចុះ នៃហានិភ័យ ចំពោះសេដ្ឋកិច្ចពិភពលោក ដែលកំពុងធ្លាក់ចុះ លោក Nishimura និងលោកបានយល់ព្រមធ្វើជាម្ចាស់ ផ្ទះសម្រាប់កិច្ចពិភាក្សា ជាញឹកញាប់ ៕
ដោយ៖លី ភីលីព

To Top