បរទេស៖ រូបថតពីផ្កាយរណប ដែលត្រូវបានគេរាយការណ៍ កាលពីថ្ងៃពុធបង្ហាញថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ បានបណ្តាលឱ្យខូចខាត ដល់អគារនៅឯមូលដ្ឋានអាកាស Ain al-Assad ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិក និងក្រុមចម្រុះ ឈរជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រូបថតទាំងនេះត្រូវបានថត ដោយក្រុមហ៊ុនពាណិជ្ជកម្ម Planet និងចែករំលែកជាមួយ NPR តាមរយៈវិទ្យាស្ថាន Middlebury នៃការសិក្សាអន្តរជាតិ នៅទីក្រុង Monterey។
រូបថតទាំងនោះបានបង្ហាញថា យ៉ាងហោចណាស់ឃ្លាំងដាក់យន្តហោះ និងអគារចំនួន ០៥ ដែលរងការវាយប្រហារ ដោយកាំជ្រួចមីស៊ីលអ៊ីរ៉ង់ ដែលត្រូវបានបាញ់ កាលពីព្រឹកថ្ងៃពុធម៉ោងក្នុងស្រុក។
លោក David Schmerler អ្នកវិភាគនៃវិទ្យាស្ថាន Middlebury មានប្រសាសន៍ថា “ ទីតាំងមួយចំនួន ដែលបានវាយប្រហារ មើលទៅដូចជាមីស៊ីល បានវាយប្រហារចំមជ្ឈមណ្ឌល ដែលបណ្តាលឱ្យមានការស្លាប់កើតឡើង” ៕ ប្រែសម្រួលៈ ណៃ តុលា