ព័ត៌មានអន្តរជាតិ

ករណីភ្លើងឆេះព្រៃនៅ អាម៉ាហ្ស៊ូន កើនឡើងជាង៣០ភាគរយ គិតក្នុងឆ្នាំ២០១៩

សៅប៉ូឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារស្រាវជ្រាវអវកាស INPE បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃភ្លើងឆេះព្រៃ ដែលបង្កឡើងនៅព្រៃអាម៉ាហ្ស៊ូន បានកើនឡើង៣០,៥ភាគរយ នៅក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុន ។

យោងតាម INPE បានឲ្យដឹងថា ចំនួននៃភ្លើងឆេះព្រៃ បានរកឃើញនៅក្នុងតំបន់អាម៉ាហ្ស៊ូន គឺមានចំនួន៨៩.១៧៨ហិកតា នៅក្នុងឆ្នាំ២០២៩ បើធៀបនឹងឆ្នាំ២០១៨វិញ មានតែ៦៨.៣៤៥ហិកតានោះទេ ។ ទោះបីជាចំនួនអគ្គីភ័យបានកើនឡើង វានៅតែមានកម្រិតទាបនៅឡើយទេ សម្រាប់កម្រិតមធ្យម ដែលគេកត់ត្រានៅក្នុង ប្រវត្តិសាស្ត្រ ដែលមានភ្លើងឆេះព្រៃរហូតដល់ ១០៩.៦៣០ហិកតា នៅអាម៉ាហ្ស៊ូន នៃឆ្នាំនីមួយៗ ។

សូមបញ្ជាក់ថា អាម៉ាហ្ស៊ូន (Amazon) ជាតំបន់ព្រៃស្រោង ដែលធំជាងគេបំផុតលើពិភពលោក និងត្រូវបានគេចាត់ទុកថា សំខាន់បំផុត ដើម្បីប្រឆំាងនឹងការបំរ៉ែលបំរួលអាកាសធាតុ ដោយសារតែបរិមាណច្រើន នៃភពផែនដី ដែលព្រមាន ហើយវាស្រូបយកសារធាតុកាបូនឌីអុកស៊ីត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top