ឌូបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា យោងតាមសេចក្តីរាយការណ៍ បឋមមួយដោយក្រុមអ្នកស៊ើប អង្កេតអ៊ីរ៉ង់ បានឲ្យដឹងថា យន្តហោះអាកាសចរណ៍អ៊ុយក្រែន ០១គ្រឿង ត្រូវបានគេបាញ់ភ្លាមៗ នោះបានធ្លាក់ នៅភាគនីរតីនៃក្រុងតេហរ៉ង់ បណ្តាលឲ្យស្លាប់មនុស្ស១៧៦នាក់ នៅលើយន្តហោះនោះ ។
យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិអ៊ុយក្រែន បានហោះហើរឆ្ពោះទៅក្រុងគៀវ និងភាគច្រើនបានដឹកអ្នកដំណើរ ជាជនជាតិអ៊ីរ៉ង់ និងជនអ៊ីរ៉ង់កាន់សញ្ជាតិកាណាដា បានធ្លាក់ភ្លាមៗ ក្រោយពីបានហោះចេញពីព្រលានយន្តហោះ Imam Khomeini នៅក្រុងតេហរ៉ង់ កាលពីថ្ងៃអង្គារ ។
ក្រុមស៊ើបអង្កេតអ៊ីរ៉ង់ បានលើកឡើងថា យន្តហោះដឹកអ្នកដំណើរ បានហោះហើរក្នុងរយៈកម្ពស់តាមធម្មតា ហើយបាននិយាយថា យន្តហោះបានត្រូវគេបាញ់ ខណៈដែលកំពុងហោះហើរ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា យន្តហោះប្រភេទប៊ូអ៊ីងដែលបានហោះហើរអស់រយៈពេល៣ឆ្នាំមកនេះ ត្រូវបានថែទាំតាមការគ្រោងទុកចុងក្រោយ កាលពីថ្ងៃទី០៦ ខែមករា ដោយសារតែមានបញ្ហាបច្ចេកទេស ភ្លាមៗក្រោយពីបានហោះហើរ និងបានចាប់ផ្តើមហោះឆ្ពោះទៅមុខនៅជិតព្រលានយន្តហោះ នៅមុនពេលវាធ្លាក់ចុះ ៕. ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា