ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្តេជ្ញាដាក់ទណ្ឌកម្មថ្មី ពិន័យប្រទេស អ៊ីរ៉ង់ ក្រោយមានការ វាយប្រហារ មីស៊ីល

បរទេស៖នៅក្នុងសន្ទរកថាជាតិមួយ នាថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការឆ្លើយតបចំពោះ ការវាយប្រហារមីស៊ីលអ៊ីរ៉ង់ ទៅលើមូលដ្ឋានចំនួន ពីរក្នុងប្រទេសអ៊ីរ៉ាក់ ដោយមានប្រសាសន៍ថា អាមេរិកគួរតែមានការដឹងគុណនិងរីករាយក្រៃលែង ដែលគ្មានកងទ័ព អាមេរិករងរបួស។

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារ សារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតី សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនមានអ្នកទទួលរង់ គ្រោះនោះទេ គឺទាហានរបស់យើង ទាំងអស់ មានសុវត្ថិភាព និងមានត្រឹមតែការខូចខាតតិចតួចប៉ុណ្ណោះ នៅមូលដ្ឋានយោធារបស់ យើង”។

លោក ត្រាំ បានបន្ថែមទៀតថា ប្រទេសអ៊ីរ៉ង់ហាក់ ឱនចុះ ក្រោយធ្វើការ វាយប្រហារ ដែលជាការសងសឹក ចំពោះការវាយប្រហារ ដោយកូន ដ្រូនរបស់អាមេរិក សម្លាប់ មេបញ្ជាការអ៊ីរ៉ង់ លោក Qassem Soleimani កាលពីសប្ដាហ៍មុន ហើយលោកបានហៅ លោក Soleimani ថាជាភេវករគ្មានមេត្តា ដែលគួរតែកម្ចាត់ចោល ជាយូរមកហើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top