ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើទស្សនកិច្ចក្រុមកោះ Natuna ស្របពេលមានជម្លោះជាមួយចិន

បរទេស៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក នាពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចក្រុមកោះ ជាប្រជុំកោះរាប់រយ នៅក្នុងដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Jakarta Post បានរាយការណ៍នៅថ្ងៃពុធថា ក្រុមកោះដែលគ្រប់គ្រង ដោយឥណ្ឌូនេស៊ីទាំងនោះ កំពុងតែស្ថិតនៅក្នុងចំណុចកណ្ដាល នៃការយកចិត្តទុកដាក់ជាតិឥណ្ឌូនេស៊ី បន្ទាប់ពីមានវត្តមាននាវាចិន នៅក្នុងតំបន់នោះ កាលពីសប្ដាហ៍មុន។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងដាក់ពង្រាយនាវាចម្បាំង ៤គ្រឿងបន្ថែមទៀត ហើយក្នុងចំណោមនាវាទាំងនោះ នាវាពីរគ្រឿង បានធ្វើដំណើរទៅដល់កាលពីថ្ងៃចន្ទ ចំណែកនាវាចម្បាំងពីរគ្រឿងផ្សេងទៀត នៅតែកំពុងបញ្ជូនទៅ ដូច្នេះជាសរុប យើងនឹងដាក់ពង្រាយនាវាចម្បាំង ទាំងអស់ចំនួន៦គ្រឿង”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top