ព័ត៌មានអន្តរជាតិ

យោធាឥណ្ឌូនេស៊ី និយាយថា នាវាចិនចាកចេញពី ដែនទឹកមានជម្លោះ

បរទេស៖យោធាឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាកងកម្លាំងការពារតំបន់ ឆ្នេរនិងទូកនេសាទចិន បានចាកចេញពី ដែនទឹកមានជម្លោះ ក្នុងភាគខាងលិចនៃ ដែនសមុទ្រចិន ខាងកើត បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីអះអាងពីអធិបតេយ្យភាព ជាតិ របស់លោក។

នៅក្នុងអំឡុងពេលប៉ុន្មាន សប្ដាហ៍ថ្មីៗនេះ ទីក្រុងចាកាតា បានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ក្រោយមាននាវាការពារតំបន់ឆ្នេរ និងទូកនេសាទចិន បានចូលទៅក្នុងដែនទឹក ដែលស្ថិតនៅជុំវិញក្រុមកោះ Natuna ជាទីដែលប្រទេសឥណ្ឌូនេស៊ី បានបង្កើតតំបន់ សេដ្ឋកិច្ចពិសេសផ្ដាច់មុខមួយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ បានបង្កើនប្រតិបត្តិការល្បាត ដែនអាកាសនិងដែនសមុទ្រ នៅក្នុងតំបន់ ហើយនៅថ្ងៃពុធម្សិលមិញនេះ លោកប្រធានាធិបតី ឥណ្ឌូនេស៊ី ក៏បានធ្វើទស្សនកិច្ចកោះមួយក្នុង ចំណោមកោះទាំងនោះ ដើម្បីជាសារមួយ បង្ហាញថា វាជាទឹកដីប្រទេសឥណ្ឌូនេស៊ី៕ ប្រែសម្រួល៖ប៉ាង កុង

To Top