ហានូយ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករានេះប៉ូលីស ៣ នាក់ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច ៤ នាក់ត្រូវបានសម្លាប់នៅប្រទេស វៀតណាម ក្នុងហេតុការណ៍ ដែលក្រុមបាតុករបានវាយប្រហារទៅលើទាហានដែលកំពុង សាងសង់ជញ្ជាំងនៅជិតក្បែរអាកាសយានដ្ឋាន របស់យោធាមួយកន្លែង។
ក្រសួងទទួលបន្ទុកកិច្ចការងារ សន្តិសុខសាធារណៈរបស់ប្រទេសវៀតណាមបានចេញ សេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ក្រុមអ្នកតវ៉ាបានវាយប្រហារ ក្រុមកងកម្លាំងទ័ពដោយគ្រាប់បែកដៃគ្រាប់បែកសាំង និងកាំបិតនៅក្នុងភូមិដុងតាមក្បែរទៅនឹង រដ្ឋធានីហានូយ។
សេចក្តីថ្លែងការដដែល បាននិយាយទៀតថា ប៉ូលីស ៣ នាក់និងបាតុករម្នាក់ត្រូវបានសម្លាប់ រីឯអ្នកតវ៉ាម្នាក់ទៀតបានរងរបួស ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុុ ដែលនាំឲ្យកើតមានការ តវ៉ារបស់ក្រុមបាតុករនោះទេ៕
ប្រែសម្រួល៖ ស៊ុន លី