ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ ២រូប បង្ហាញខ្លួននៅពិព័រណ៍ CES ដើម្បីគាំទ្រ ក្នុងការលើកកម្ពស់ កម្មវិធីអាហារូបត្ថម្ភDNA

ឡាសវេហ្គាស៖ វត្តមានអតីតនាយករដ្ឋមន្រ្តីថៃ និងជាបងប្អូន គឺលោកថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់បានងាក ទៅរកការងារសាមញ្ញមួយ ក្នុងការលើកកម្ពស់កម្មវិធីអាហារូបត្ថម្ភ DNA នាពិព័រណ៍ CES នៅឡាសវេហ្គាស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បងប្អូនបង្កើតត្រូវបានគេថតរូប នៅស្តង់របស់ DNANudge ដែលជាក្រុមហ៊ុន DNA ណែនាំមនុស្សឲ្យជ្រើសរើស នៃអាហារប្រចាំថ្ងៃ។ ត្រឡប់មកមាតុភូមិវិញក្នុងប្រទេសថៃ អ្នកទាំង២ ត្រូវបានបណ្តេញចេញពីតំណែង ក្នុងអំឡុងពេលរដ្ឋប្រហារយោធា ដោយលោកថាក់ស៊ីនក្នុងឆ្នាំ ២០០៦ និងប្អូនស្រីរបស់លោកនៅឆ្នាំ ២០១៤ ។

ប៉ុន្តែរឿងនោះ មិនបានបញ្ឈប់ពួកគេ ពីការគាំទ្រក្រុមហ៊ុនរបស់ពួកគេ នៅឡាសវេហ្គាសក្នុងសប្តាហ៍នេះទេ។ លោកទាំង៣នាក់បានវិនិយោគ និងធ្វើការលើ DNANudge មានគោលបំណងជួយអ្នកពាក់ ឲ្យធ្វើការជ្រើសរើសរបបអាហារ ដែលមានសុខភាពល្អ នៅឯហាងលក់គ្រឿងទេស ដោយប្រើ DNA ផ្ទាល់របស់ពួកគេ៕ ដោយ៖លី ភីលីព

To Top